គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី បានរៀបចំកម្មវិធី សមាធិ "សាងថាមពលផ្លូវចិត្ត ដើម្បីថាមពលជីវិត" នាព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ ២០២៥ នៅបរិវេណសណ្ឋានគារ Bayon Era ក្នុងខេត្តសៀមរាប។

ចុងបញ្ចប់នៃការបិទកម្មវិធីអប់រំចិត្ត តាំងសមាធិនេះ លោកអគ្គនាយក កែវ សុខា បានថ្លែងអំណរគុណដល់ លោកគ្រូ Noem Chhunny នឹម ឈុន្នី ដែលបាននាំមកនូវកម្មវិធី សមាធិ ជូនដល់ថ្នាក់ដឹកនាំ និងថ្នាក់គ្រប់គ្រង របស់គ្រឹះស្ថាន ដើម្បីកសាងផ្លូវចិត្តអោយបានប្រសើរ។