កម្មវិធីបរិច្ឆាគឈាមក្រោមប្រធានបទ៖ ផ្តល់ឈាមស្ម័គ្រចិត្ត សង្គ្រោះជីវិត
07 December 2024ភ្នំពេញ ៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី បានរៀបចំកម្មវិធីបរិច្ឆាគឈាមក្រោមប្រធានបទ (ផ្តល់ឈាមស្ម័គ្រចិត្ត សង្គ្រោះជីវិត) កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤ នៅមជ្ឃមណ្ឌលជាតិផ្តល់ឈាម ។
ពិធីនេះធ្វើឡើងក្រោមវត្តមានថ្នាក់ដឹកនាំ និងថ្នាក់គ្រប់គ្រងនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី ព្រមទាំងបុគ្គលិក ព្រមទាំងមានការចូលរួមពីក្រុមហ៊ុនដែលជាបុត្រសម្ព័ន្ធនៃក្រុមហ៊ុនលក្ស្មី ប្រាយម៍ អ៊ិនវេសមេនផងដែរ ។
ឱកាសដ៍វិសេសវិសាលនេះ គឺជាគំនិតផ្តួចផ្តើមរបស់ថ្នាក់ដឹកនាំកំពូលនៃគ្រឹះស្ថាន ក្នុងការដឹកនាំបុគ្គលិក គ្រប់ជាន់ថ្នាក់ចំនួន១៦នាក់ ដើម្បីបរិច្ឆាគឈាមជូនដល់មជ្ឃមណ្ឌលជាតិផ្តល់ឈាម ។
ជាការពិតណាស់ដោយមើលឃើញពីបញ្ហា និងតម្រូវការក្នុងការសង្គ្រោះអាយុជីវិត ដល់ប្រជាពលរដ្ឋមួយចំនួន ជាពិសេសកុមារ ដែលតែងតែមានតម្រូវការជារៀងរាល់ថ្ងៃក្នុងការបញ្ចូលឈាមដើម្បីសង្គ្រោះជីវិតរបស់ពួកគេ ហេតុដូច្នេះគ្រឹះស្ថានតែងតែយកចិត្តទុកដាក់ក្នុងការរួមចំណែកជួយជាប្រចាំ ដើម្បីឆ្លើយតបទៅនឹងបញ្ហានេះ។
សូមបញ្ជាក់ថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី មិនគ្រាន់តែជាស្ថាប័នដែលរកប្រាក់ចំណូល តែបានផ្តល់ការងារជិត៣០០កន្លែងសម្រាប់និយោជិត និងផ្តល់ឱកាសដលសិស្សនិស្សិតដើម្បីទទួបានការហាត់ការការងារ ដែលជាផ្នែកសំខាន់ក្នុងការរួមចំណែកលើកស្ទួយសេដ្ឋកិច្ចជាតិ។ គ្រឹះស្ថានតែងតែ គិតគូដល់បញ្ហាសង្គម និងតែងតែចូលរួមចំណែកជួយដល់ការខ្វះខាត ឬតម្រូវការនានារបស់សង្គមជាតិ ។
ជាក់ស្តែងជារៀងរាល់ឆ្នាំគ្រឹះស្ថានតែងតែងធ្វើការបរិច្ចាគឈាមជូនដល់មជ្ឈមណ្ឌលជាតិផ្តល់ឈាម ដើម្បីជួយសង្គ្រោះដល់អាយុជីវិតកុមារ និងអ្នកជំងឺដែលត្រូវការឈាមជាចាំបាច់ ដូចដែលបានរៀបរាប់ខាងលើ៕
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |