Kan Ben Ceremony & trip

23, September 2020

ថ្ងៃសៅរ៍ ១០រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែ កញ្ញា ឆ្នាំ២០២០ ថ្នាក់ដឹកនាំ និងបុគ្គលិក នៃក្រុមហ៊ុន លក្ស្មី ប្រាមយ៍ អ៊ិនវេសមេន, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ែមប៊ូ ហ្វាយនែន, និងក្រុមហ៊ុន ១២១ សបភី បានធ្វើដំណើរទៅចូលរួមពិធីរាប់បាត និងសូត្រមន្តឧទ្ទិសកុសលជូនដល់បុព្វការីជន ជីដូនជីតារបស់ខ្លួន រួមជាមួយបងប្អូន ពុទ្ធបរិស័ទចំណុះជើងវត្តព្រះសម្មាសម្ពុទ្ធោ ដែលមានទីតាំងស្ថិតក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ នឹងបានបន្តដំណើរទៅកម្សាន្តនៅឧទ្យានជាតិ គីរីរម្យ ប្រកបដោយភាពសប្បាយរីករាយ ។

 

ក្នុងឱកាសនេះ យើងខ្ញុំជាថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់របស់គ្រួសារលក្ស្មី ប្រាមយ៍ អ៊ិនវេសមេន, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ែមប៊ូ ហ្វាយនែន, និងក្រុមហ៊ុន ១២១ សបភី សូមជូននូវកុសលផលបុណ្យដែលបានធ្វើនាឱកាសកាន់បិណ្ឌ១០ ដល់បងប្អូនទាំងអស់ អោយប្រកបដោយពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។